About Us
iFix Booking is the first platform in Cambodia that connects individuals with home service professionals for tasks like cleaning and handyman work, car repairing and more services. We offer a convenient way to book services like home repairs, cleaning, and smart home installations. iFix Booking emphasizes reliability, with screened and vetted professionals, and a focus on customer satisfaction.
សម្រាប់
អ្នកជំនាញ ឬ អ្នកដែលមានសេវាកម្ម ឬ អ្នកចែកចាយសេវាកម្ម
(For Provider)
១. សេចក្ដីផ្ដើម
ifix Provider មាននិម្មិតសញ្ញា ពណ៌បៃតង ព័ទ្ធជុំវិញ ដោយសញ្ញាចាប់ទីតាំង(Location PIN) ពណ៌ខៀវ ។ កម្មវិធី iFix Provider សម្រាប់ប្រើក្នុងការផ្សព្វផ្សាយព័ត៌មាន ចែកចាយ សេវាកម្ម ឱ្យបានទូលំទូលាយទៅកាន់អតិថិជនផ្ទាល់ ។ អ្នកដែលមានសេវាកម្ម ផលិតផល ឬជំនាញ អាចប្រកាសដាក់ក្នុង APP របស់យើងបានដោយសេរី និង ដោយឥតគិតថ្លៃថែមទៀតផង។ យើងខ្ញុំមានក្រុមការងារ និងអ្នកជំនាញចាំជួយប្រឹក្សា ផ្ដល់យោបល់ និងជួយដាក់តាំងបង្ហាញសេវាកម្មរបស់បងប្អូន ដោយឥតគិតកម្រៃសេវាអ្វីទាំងអស់ ។ ចក្ខុវិស័យរបស់យើងផ្តោតលើការបង្កើនភាពងាយស្រួលក្នុងការ រកការងារធ្វើ ឬ លក់ផលិតផល ឬ លក់សេវាកម្មដល់ទីកន្លែងទៅដល់អតិថិជន។ យើងមានគោលដៅ ជួយសម្រួលដល់អ្នកដែល មានការលំបាក ស្វែងរកការងារធ្វើដោយលំបាក ឬសម្រាប់អ្នកមានចំណេះ ជំនាញ តិចតួច ក្នុងខ្លួន ហើយមានបំណងចង់ដាក់តាំងបង្ហាញសេវាកម្មតាមជំនាញខ្លួន និងអាចរកប្រាក់ចំណូលដល់គ្រួសារ បង្កើនសេដ្ឋកិច្ចសង្គមផងដែរ ។ យើងប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់អ្នកដែលគ្មានការងារធ្វើ ឬមានជំនាញ តែមិនអាចរកការងារធ្វើបាន។
iFix Provider
២. អត្ថប្រយោជន៍
សម្រាប់អ្នកចែកចាយសេវាកម្ម ឬផលិតផល និងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖
- ទទួលបានកម្រៃច្រើន បង្កើនជីវភាពគ្រួសារ
- បង្កើនការលក់ បង្កើនការបញ្ជាទិញសេវាកម្ម
- សេវាកម្មត្រូវបានតាំងបង្ហាញគ្មានដែនកំណត់ និងដោយឥតគិតថ្លៃ
- ប្រឹក្សាយោបល់ និងជួយដាក់តាំងបង្ហាញ ដោយឥតគិតថ្លៃ
- មិនតម្រូវឱ្យមានទីតាំង សម្រាប់ហាង ឬសេវាកម្ម
- មិនអស់ប្រាក់ថ្លៃជួលតូប ឬហាង
- អាចចល័ត គ្រប់ទីកន្លែង តាមការកំណត់របស់អ្នកផ្ដល់សេវា
- រក្សាសុវត្ថិភាព ១០០% ជូនអ្នកផ្ដល់សេវា
- មានភាពងាយស្រួល និងរហ័ស
- អាចឆែកមើលឬតាមដានពីប្រាក់ដែលខ្លួនទទួលបានពីសេវាកម្មរបស់ខ្លួន
- អាចកំណត់ពីដែន (Zone) សម្រាប់សេវាកម្ម និង ពេលវេលាបិទ ឬបើកជាក់លាក់
- ទទួលបានការដោះស្រាយភ្លាមៗ ពេលភ្ញៀវមានបញ្ហា ។
- មានសុវត្ថិភាពជានិច្ចព្រោះ រាល់ការកក់សេវាកម្មទាំងអស់សុទ្ធតែបានបញ្ជាក់ពីទីតាំងអតិថិជនច្បាស់លាស់ ។
- ទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ។
៣. អំពីការដំណើរការរបស់ App
§ ពេលអតិថិជន កក់ (book) សេវាកម្ម ជាមួយអ្នក នោះក្នុង App នឹងលោតផ្ទាំងឱ្យបញ្ជាក់ទទួលអតិថិជន ឬមិនទទួលអតិថិជន
§ ក្រោយមកពេលបញ្ជាក់ទទួលរួច យើងនឹងអាចរកទីតាំងអតិថិជន (លេខអតិថិជន)
§ ពេលទៅដល់ទីតាំងអតិថិជន យើងអាចចាប់ផ្ដើមធ្វើសេវាកម្មជូនគាត់
§ ក្រោយបញ្ចប់សេវាកម្ម យើងនឹងឱ្យគាត់ទូរទាត់ថ្លៃសេវាតាម App
§ ករណីទទួលសាច់ប្រាក់ខាងក្រៅ App យើងត្រូវចុចយក Cash on Delivery
§ រួចរក្សាសាច់ប្រាក់នោះទុកសិន និងដកទូរទាត់តម្លៃសេវាក្រុមហ៊ុនតាមក្រោយ
§ ក្រោយទូរទាត់រួច អតិថិជន នឹងប្រាប់មកក្រុមហ៊ុនថាសេវាកម្មធ្វើរួចរាល់ទើបយើងអាចចាកចេញបាន
សម្រាប់
អតិថិជនដែលត្រូវការសេវាកម្ម
(For Users or Clients)
១. សេចក្ដីផ្ដើម
ifix Booking មាននិម្មិតសញ្ញា ពណ៌ខៀវ ព័ទ្ធជុំវិញ ដោយសញ្ញាចាប់ទីតាំង(Location PIN) ពណ៌ខៀវ ។ កម្មវិធី iFix Booking សម្រាប់ប្រើក្នុងការផ្សព្វផ្សាយព័ត៌មាន ចែកចាយ សេវាកម្ម ឱ្យបានទូលំទូលាយទៅកាន់អតិថិជនផ្ទាល់ ។ អ្នកដែលមានត្រូវការសេវាកម្ម ផលិតផល ឬជាងជំនាញប្រភេទណាមួយ អាចកក់អ្នកមានជំនាញផ្ដល់សេវាកម្មនៅក្នុង APP របស់យើងបានដោយសេរី និង ដោយឥតគិតថ្លៃថែមទៀតផង។ យើងខ្ញុំមានក្រុមការងារ និងអ្នកជំនាញចាំជួយប្រឹក្សា ផ្ដល់យោបល់ ចំពោះតម្រូវការសេវាកម្មរបស់បងប្អូន ដោយឥតគិតកម្រៃសេវាទាំងអស់ ។ ចក្ខុវិស័យរបស់យើងផ្តោតលើការបង្កើនភាពងាយស្រួលក្នុងការរកសេវាកម្ម ផលិតផលមកដល់ទីកន្លែងរបស់ខ្លួនតែម្ដង។ យើងមានគោលដៅ ជួយសម្រួលដល់អ្នកដែល មានការលំបាក ស្វែងរកអ្នកជំនាញមកជួយជួសជុល ឬថែទាំ បរិក្ខារផ្សេងៗ ដែលមានដូចជា ការថែទាំ ឬកែលម្អផ្ទះ ការជួសជុលយានយន្តបន្ទាន់(ពិសេសពេលយប់) ជាងជំនាញម៉ាស៊ីនត្រជាក់ សេវាកម្មបកប្រែភាសា អ្នកនាំផ្លូវ ដំណើរកម្សាន្ត ។ល។
iFix Booking
២. អត្ថប្រយោជន៍
សម្រាប់អ្នកទទួលសេវាកម្ម ឬផលិតផល និងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖
- ទទួលបានការជួសជុល ឬកែលម្អទាន់ពេលវេលា
- បង្កើនការងាយស្រួលក្នុងការរកសេវាកម្មបន្ទាន់ និងរហ័សទាន់ចិត្ត
- ស្វែងរកសេវាកម្ម និងផលិតផលផ្សេងៗ ដោយឥតគិតថ្លៃ
- ផ្ដល់ទំនុកចិត្តដល់អតិថិជន
- ក្នុងតំបន់ណាក៏អាចរកអ្នកជំនាញ ឬជាងជំនាញបានដោយងាយ និងរហ័សបំផុត
- កំណត់ទីតាំងជាក់លាក់ដល់ជាងជំនាញ
- សេវាកម្មដល់ទីកន្លែង
- រក្សាសុវត្ថិភាព ជូនអតិថិជន
- មានភាពងាយស្រួល និងរហ័ស
- អាចឆែកមើលឬតាមដានពីការដំណើរការ សេវាកម្មរបស់ខ្លួន
- មានសុវត្ថិភាពជានិច្ចព្រោះ រាល់ការកក់សេវាកម្មទាំងអស់សុទ្ធតែបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកផ្ដល់សេវា ច្បាស់លាស់ ។
- ទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ។
៣. អំពីការដំណើរការរបស់ App
§ ពេលអតិថិជន កក់ (book) សេវាកម្ម ជាមួយអ្នក នោះក្នុង App នឹងលោតផ្ទាំងឱ្យបញ្ជាក់ទៅដល់ជាងជំនាញ
§ ក្រោយមកពេលបញ្ជាក់រួច ជាងជំនាញនឹងទាក់ទងមកអ្នក
§ ពេលទៅដល់ទីតាំងអតិថិជន ជាង/អ្នកជំនាញចាប់ផ្ដើមជួសជុល ឬកែលម្អជូនភ្លាមៗ
§ ក្រោយបញ្ចប់សេវាកម្ម អ្នកទូរទាត់ថ្លៃសេវាតាម App ឬតាមរយៈជាងផ្ទាល់
§ ករណីផ្ដល់សាច់ប្រាក់ខាងក្រៅ App យើងត្រូវចុចយក Cash on Delivery
§ ក្រុមហ៊ុន នឹងបូកបន្ថែមពន្ធ និងកិច្ចដំណើរការនេះមួយចំណែកតូចតែប៉ុណ្ណោះ
§ ក្រោយទូរទាត់រួច ជាង/អ្នកជំនាញនឹងបញ្ជាក់ប្រាប់មកក្រុមហ៊ុនថាសេវាកម្មធ្វើរួចរាល់
§ អ្នកអាចផ្ដល់មតិយោបល់ ដល់កិច្ចការដែលជាង/អ្នកជំនាញបានធ្វើហើយ ថាលោកអ្នកពេញចិត្តការផ្ដល់សេវាកម្មដែរឬទេ
Updated: 01-Jan-2026