Over Ons

សម្រាប់

អ្នកជំនាញ ឬ អ្នកដែលមានសេវាកម្ម ឬ អ្នកចែកចាយសេវាកម្ម

(For Provider)

១.​ សេចក្ដីផ្ដើម

                iFixbooking.com (iFix Provider) មាននិម្មិតសញ្ញា ពណ៌បៃតង ព័ទ្ធជុំវិញ ដោយសញ្ញាចាប់ទីតាំង(Location PIN) ពណ៌ខៀវ ។ កម្មវិធី iFix Provider សម្រាប់ប្រើក្នុងការផ្សព្វផ្សាយព័ត៌មាន ចែកចាយ សេវាកម្ម ឱ្យបានទូលំទូលាយទៅកាន់អតិថិជនផ្ទាល់ ។ អ្នកដែលមានសេវាកម្ម ផលិតផល ឬជំនាញ អាចប្រកាសដាក់ក្នុង APP របស់យើងបានដោយសេរី និង ដោយឥតគិតថ្លៃថែមទៀតផង។ យើងខ្ញុំមានក្រុមការងារ និងអ្នកជំនាញចាំជួយប្រឹក្សា ផ្ដល់យោបល់ និងជួយដាក់តាំងបង្ហាញសេវាកម្មរបស់បងប្អូន ដោយឥតគិតកម្រៃសេវាអ្វីទាំងអស់ ។ ចក្ខុវិស័យរបស់យើងផ្តោតលើការបង្កើនភាពងាយស្រួលក្នុងការ រកការងារធ្វើ ឬ លក់ផលិតផល ឬ លក់សេវាកម្មដល់ទីកន្លែងទៅដល់អតិថិជន។ យើងមានគោលដៅ ជួយសម្រួលដល់អ្នកដែល មានការលំបាក ស្វែងរកការងារធ្វើដោយលំបាក ឬសម្រាប់អ្នកមានចំណេះ ជំនាញ តិចតួច ក្នុងខ្លួន ហើយមានបំណងចង់ដាក់តាំងបង្ហាញសេវាកម្មតាមជំនាញខ្លួន និងអាចរកប្រាក់ចំណូលដល់គ្រួសារ បង្កើនសេដ្ឋកិច្ចសង្គមផងដែរ ។ យើងប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់អ្នកដែលគ្មានការងារធ្វើ ឬមានជំនាញ តែមិនអាចរកការងារធ្វើបាន។

 ២.​ អត្ថប្រយោជន៍

                 សម្រាប់អ្នកចែកចាយសេវាកម្ម ឬផលិតផល និងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖

                           - ទទួលបានកម្រៃច្រើន បង្កើនជីវភាពគ្រួសារ

                           - បង្កើនការលក់ បង្កើនការបញ្ជាទិញសេវាកម្ម

                           - សេវាកម្មត្រូវបានតាំងបង្ហាញគ្មានដែនកំណត់ និងដោយឥតគិតថ្លៃ

                           - ប្រឹក្សាយោបល់ និងជួយដាក់តាំងបង្ហាញ ដោយឥតគិតថ្លៃ

                           - មិនតម្រូវឱ្យមានទីតាំង សម្រាប់ហាង ឬសេវាកម្ម

                           - មិនអស់ប្រាក់ថ្លៃជួលតូប ឬហាង

                           - អាចចល័ត គ្រប់ទីកន្លែង តាមការកំណត់របស់អ្នកផ្ដល់សេវា

                           - រក្សាសុវត្ថិភាព ១០០% ជូនអ្នកផ្ដល់សេវា

                           - មានភាពងាយស្រួល និងរហ័ស

                           - អាចឆែកមើលឬតាមដានពីប្រាក់ដែលខ្លួនទទួលបានពីសេវាកម្មរបស់ខ្លួន

                           - អាចកំណត់ពីដែន (Zone) សម្រាប់សេវាកម្ម និង ពេលវេលាបិទ ឬបើកជាក់លាក់

                           - ទទួលបានការដោះស្រាយភ្លាមៗ ពេលភ្ញៀវមានបញ្ហា ។

                           - មានសុវត្ថិភាពជានិច្ចព្រោះ រាល់ការកក់សេវាកម្មទាំងអស់សុទ្ធតែបានបញ្ជាក់ពីទីតាំងអតិថិជនច្បាស់លាស់ ។

                           - ទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ។

 

៣. អំពីការដំណើរការរបស់ App

§  ពេលអតិថិជន កក់ (book) សេវាកម្ម ជាមួយអ្នក  នោះក្នុង App  នឹងលោតផ្ទាំងឱ្យបញ្ជាក់ទទួលអតិថិជន ឬមិនទទួលអតិថិជន

§  ក្រោយមកពេលបញ្ជាក់ទទួលរួច យើងនឹងអាចរកទីតាំងអតិថិជន (លេខអតិថិជន)

§  ពេលទៅដល់ទីតាំងអតិថិជន យើងអាចចាប់ផ្ដើមធ្វើសេវាកម្មជូនគាត់

§  ក្រោយបញ្ចប់សេវាកម្ម  យើងនឹងឱ្យគាត់ទូរទាត់ថ្លៃសេវាតាម App

§  ករណីទទួលសាច់ប្រាក់ខាងក្រៅ App យើងត្រូវចុចយក Cash on Delivery

§  រួចរក្សាសាច់ប្រាក់នោះទុកសិន និងដកទូរទាត់តម្លៃសេវាក្រុមហ៊ុនតាមក្រោយ

§  ក្រោយទូរទាត់រួច អតិថិជន នឹងប្រាប់មកក្រុមហ៊ុនថាសេវាកម្មធ្វើរួចរាល់ទើបយើងអាចចាកចេញបាន

 

សម្រាប់

អតិថិជនដែលត្រូវការសេវាកម្ម

(For Users)

១.​ សេចក្ដីផ្ដើម

                 iFixbooking.com (iFix Booking) មាននិម្មិតសញ្ញា ពណ៌ខៀវ ព័ទ្ធជុំវិញ ដោយសញ្ញាចាប់ទីតាំង(Location PIN) ពណ៌ខៀវ ។ កម្មវិធី iFix Booking សម្រាប់ប្រើក្នុងការផ្សព្វផ្សាយព័ត៌មាន ចែកចាយ សេវាកម្ម ឱ្យបានទូលំទូលាយទៅកាន់អតិថិជនផ្ទាល់ ។ អ្នកដែលមានត្រូវការសេវាកម្ម ផលិតផល ឬជាងជំនាញប្រភេទណាមួយ អាចកក់អ្នកមានជំនាញផ្ដល់សេវាកម្មនៅក្នុង APP របស់យើងបានដោយសេរី និង ដោយឥតគិតថ្លៃថែមទៀតផង។ យើងខ្ញុំមានក្រុមការងារ និងអ្នកជំនាញចាំជួយប្រឹក្សា ផ្ដល់យោបល់ ចំពោះតម្រូវការសេវាកម្មរបស់បងប្អូន ដោយឥតគិតកម្រៃសេវាទាំងអស់ ។ ចក្ខុវិស័យរបស់យើងផ្តោតលើការបង្កើនភាពងាយស្រួលក្នុងការរកសេវាកម្ម ផលិតផលមកដល់ទីកន្លែងរបស់ខ្លួនតែម្ដង។ យើងមានគោលដៅ ជួយសម្រួលដល់អ្នកដែល មានការលំបាក ស្វែងរកអ្នកជំនាញមកជួយជួសជុល ឬថែទាំ បរិក្ខារផ្សេងៗ ដែលមានដូចជា ការថែទាំ ឬកែលម្អផ្ទះ ការជួសជុលយានយន្តបន្ទាន់(ពិសេសពេលយប់)  ជាងជំនាញម៉ាស៊ីនត្រជាក់  សេវាកម្មបកប្រែភាសា អ្នកនាំផ្លូវ ដំណើរកម្សាន្ត ។ល។

 ២.​ អត្ថប្រយោជន៍

                 សម្រាប់អ្នកទទួលសេវាកម្ម ឬផលិតផល និងទទួលបាននូវអត្ថប្រយោជន៍ដូចជា៖

                           - ទទួលបានការជួសជុល ឬកែលម្អទាន់ពេលវេលា

                           - បង្កើនការងាយស្រួលក្នុងការរកសេវាកម្មបន្ទាន់ និងរហ័សទាន់ចិត្ត

                           - ស្វែងរកសេវាកម្ម និងផលិតផលផ្សេងៗ ដោយឥតគិតថ្លៃ

                           - ផ្ដល់ទំនុកចិត្តដល់អតិថិជន

                           - ក្នុងតំបន់ណាក៏អាចរកអ្នកជំនាញ ឬជាងជំនាញបានដោយងាយ និងរហ័សបំផុត

                           - កំណត់ទីតាំងជាក់លាក់ដល់ជាងជំនាញ

                           - សេវាកម្មដល់ទីកន្លែង

                           - រក្សាសុវត្ថិភាព ជូនអតិថិជន

                           - មានភាពងាយស្រួល និងរហ័ស

                           - អាចឆែកមើលឬតាមដានពីការដំណើរការ សេវាកម្មរបស់ខ្លួន

                           - មានសុវត្ថិភាពជានិច្ចព្រោះ រាល់ការកក់សេវាកម្មទាំងអស់សុទ្ធតែបានបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកផ្ដល់សេវា ច្បាស់លាស់ ។

                           - ទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ។

 

៣. អំពីការដំណើរការរបស់ App

§  ពេលអតិថិជន កក់ (book) សេវាកម្ម ជាមួយអ្នក  នោះក្នុង App  នឹងលោតផ្ទាំងឱ្យបញ្ជាក់ទៅដល់ជាងជំនាញ

§  ក្រោយមកពេលបញ្ជាក់រួច ជាងជំនាញនឹងទាក់ទងមកអ្នក

§  ពេលទៅដល់ទីតាំងអតិថិជន ជាង/អ្នកជំនាញចាប់ផ្ដើមជួសជុល ឬកែលម្អជូនភ្លាមៗ

§  ក្រោយបញ្ចប់សេវាកម្ម អ្នកទូរទាត់ថ្លៃសេវាតាម App  ឬតាមរយៈជាងផ្ទាល់

§  ករណីផ្ដល់សាច់ប្រាក់ខាងក្រៅ App យើងត្រូវចុចយក Cash on Delivery

§  ក្រុមហ៊ុន នឹងបូកបន្ថែមពន្ធ និងកិច្ចដំណើរការនេះមួយចំណែកតូចតែប៉ុណ្ណោះ

§  ក្រោយទូរទាត់រួច ជាង/អ្នកជំនាញនឹងបញ្ជាក់ប្រាប់មកក្រុមហ៊ុនថាសេវាកម្មធ្វើរួចរាល់

§  អ្នកអាចផ្ដល់មតិយោបល់ ដល់កិច្ចការដែលជាង/អ្នកជំនាញបានធ្វើហើយ ថាលោកអ្នកពេញចិត្តការផ្ដល់សេវាកម្មដែរឬទេ